អគ្គបញ្ជាការដ្ឋាននៃកងយោធពលខេមរភូមិន្ទ

ឧត្ដមសេនីយ៍ឯក ហួត ឈាងអន អមដំណើរ នាយឧត្តមសេនីយ៍ អគ្គមេបញ្ជាការ ចុះសួរសុខទុក្ខ កម្លាំងវិស្វកម្ម អគ្គបញ្ជាការ និងកម្លាំងប្រដាប់អាវុធតាមព្រំដែន

(មណ្ឌលគិរី)៖ ឯកឧត្ដម ឧត្ដមសេនីយ៍ឯក ហួត ឈាងអន នាយរងសេនាធិការចម្រុះ នាយកទីចាត់ការចលនូប្បត្ថម្ភ អគ្គបញ្ជាការ នៅព្រឹកថ្ងៃទី១៨ ខែតុលា ឆ្នាំ២០២៤ បានអមដំណើរ ឯកឧត្តម នាយឧត្តមសេនីយ៍ វង្ស ពិសេន  អគ្គមេបញ្ជាការ កងយោធពលខេមរភូមិន្ទ អញ្ជើញចុះសួរសុខទុក្ខ កម្លាំងវិស្វកម្ម អគ្គបញ្ជាការ និងកម្លាំងប្រដាប់អាវុធតាមព្រំដែន នៅភូមិសាស្ត្រស្រុកអូររាំង និងស្រុកកែវសីម៉ា ខេត្តមណ្ឌលគិរី៕