អគ្គបញ្ជាការដ្ឋាននៃកងយោធពលខេមរភូមិន្ទ

ឧត្តមសេនីយ៍ឯក ខឹម សន អបអរសាទរ ខួបលើកទី២៦នៃ ”ទិវាសន្តិភាពនៅកម្ពុជា” និងផ្សព្វផ្សាយសភាពការណ៍ថ្មីៗជាតិ-អន្តរជាតិ ដល់យោធិន សាលានាយទាហានសកម្ម

(កំពង់ស្ពឺ)៖ ឯកឧត្តម ឧត្តមសេនីយ៍ឯក ខឹម សន នាយរងសេនាធិការចម្រុះ នាយកទីចាត់ការឃោសនាព័ត៌មាន អគ្គបញ្ជាការ ព្រឹកថ្ងៃទី ២៤ ខែ ធ្នូ ឆ្នាំ២០២៤ បានសម្ដែងនូវអំណរសាទរ ខួបលើកទី២៦ នៃ ”ទិវាសន្តិភាពនៅកម្ពុជា” ( ២៩ ធ្នូ ១៩៩៨-២៩ ធ្នូ ២០២៤) ក្នុងឱកាសចុះផ្សព្វផ្សាយការងារអប់រំចិត្តសាស្ត្រ និងសភាពការណ៍ថ្មីៗ ជាតិ-អន្តរជាតិ ដល់នាយទាហាន នាយទាហានរង និង ពលទាហាន សាលានាយទាហានសកម្ម។