អគ្គបញ្ជាការដ្ឋាននៃកងយោធពលខេមរភូមិន្ទ

ឯកឧត្ដម ឧត្ដមសេនីយ៍ទោ សឹង សុខន ផ្ញើសារលិខិតគោរពជូនពរ លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុន ម៉ាណែត ក្នុងឱកាសចម្រើនជន្មាយុ

(ភ្នំពេញ)៖ ឯកឧត្ដម ឧត្ដមសេនីយ៍ទោ សឹង សុខន មេបញ្ជាការរង បញ្ជាការដ្ឋានវិស្វកម្ម អគ្គបញ្ជាការ សូមបួងសួងដល់វត្ថុស័ក្តិសិទ្ធិក្នុងលោកតាមជួយបីបាច់ថែរក្សា និងប្រសិទ្ធិពរជ័យសិរីមង្គល មហាប្រសើរជូនចំពោះ លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុន ម៉ាណែត អនុប្រធានអចិន្ត្រៃយ៍កាកបាទក្រហមកម្ពុជា និងជាអគ្គស្នងការនៃសមាគមកាយឬទ្ធិនារីកម្ពុជា ក្នុងឱកាសចម្រើនជន្មាយុគម្រប់៤៤ ឈានចូល ៤៥ឆ្នាំ នៅថ្ងៃទី២២ ខែមករា ឆ្នាំ២០២៥។

នាទិវាដ៏មហាមង្គលសួស្តីប្រពៃថ្លៃថ្នានេះ យើងខ្ញុំទាំងអស់គ្នា សូមសម្តែងនូវការកោតសរសើរដោយស្មោះចំពោះ លោកជំទាវបណ្ឌិត ដែលជាថ្នាក់ដឹកនាំមួយរូបពោរពេញទៅដោយគុណធម៌ សមត្ថភាព មានភាពដឹកនាំប្រកបដោយគតិបណ្ឌិត និងប៉ិនប្រសប់ ធ្វើឱ្យមហាគ្រួសារកាយឬទ្ធិនារីកម្ពុជា ត្រូវបានលើកកម្ពស់យ៉ាងខ្លាំងនៅលើឆាកអន្តរជាតិ។លោកជំទាវបណ្ឌិត បានចូលរួមគ្រប់សកម្មភាពក្នុងសង្គមជាមួយរាជរដ្ឋាភិបាលកម្ពុជាក្នុងទិសដៅបម្រើឧត្តមប្រយោជន៍ជាតិ និងសុខុមាលភាពប្រជាជន។

ជាថ្មីម្តងទៀត យើងខ្ញុំទាំងអស់គ្នា សូមបួងសួងចំពោះគុណបុណ្យព្រះរតនត្រ័យ និងវត្ថុស័ក្តិសិទ្ធិក្នុងលោក ឫទ្ធីតេជៈបារមី សូមប្រោសប្រទានពរជ័យជូនលោកជំទាវបណ្ឌិត និងសម្តេចមហាបវរធិបតី ព្រមទាំងបុត្រាបុត្រី សូមប្រកបដោយពរទាំងឡាយប្រាំប្រការគឺ អាយុ វណ្ណៈ  សុខៈ ពលៈ និងបដិភាណៈ កុំបីឃ្លៀងឃ្លាតឡើយ៕