អគ្គបញ្ជាការដ្ឋាននៃកងយោធពលខេមរភូមិន្ទ

ឧត្តមសេនីយ៍ឯក ហួត ឈាងអន ដឹកនាំកិច្ចប្រជុំត្រួតពិនិត្យការអនុវត្តការងារខែកុម្ភៈ ឆ្នាំ២០២៥ របស់ទីចាត់ការចលនូប្បត្ថម្ភ

(ភ្នំពេញ)៖ ឯកឧត្ដម ឧត្តមសេនីយ៍ឯក ហួត ឈាងអន នាយរងសេនាធិការចម្រុះ នាយកទីចាត់ការចលនូប្បត្ថម្ភ អគ្គបញ្ជាការ បានអញ្ជើញជាអធិបតីដឹកនាំកិច្ចប្រជុំត្រួតពិនិត្យការអនុវត្តការងារខែកុម្ភៈ និងដាក់ទិសដៅការងារខែមីនា ឆ្នាំ២០២៥ របស់ទីចាត់ការចលនូប្បត្ថម្ភ នាព្រឹកថ្ងៃទី០៣ ខែមីនា ឆ្នាំ២០២៥ នៅបន្ទប់ប្រជុំទីចាត់ការចលនូប្បត្ថម្ភ អគ្គបញ្ជាការដ្ឋាន៕