អគ្គបញ្ជាការដ្ឋាននៃកងយោធពលខេមរភូមិន្ទ

ឧត្ដមសេនីយ៍ឯក ជីម សុខ សូមគោរពអបអរសាទរជូនចំពោះ សម្ដេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ក្នុងឱកាសដែលត្រូវបានព្រះមហាក្សត្រត្រាស់បង្គាប់ដំឡើងឋានន្តរសក្តិថ្នាក់ នាយឧត្តមសេនីយ៍ផុតលេខផ្កាយមាស៥ នៃកងយោធពលខេមរភូមិន្ទ

(ភ្នំពេញ)៖  ឯកឧត្តម ឧត្ដមសេនីយ៍ឯក ជីម សុខ នាយរងសេនាធិការចម្រុះ និងជានាយកទីចាត់ការបុគ្គលិក អគ្គបញ្ជាការ ព្រមទាំងនាយទាហាន នាយទាហានរង និងពលទាហានទាំងអស់ សូមគោរពអបអរសាទរដោយស្មោះជូនចំពោះសម្ដេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា ក្នុងឱកាសដែលសម្ដេចត្រូវបានព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា ចេញព្រះរាជក្រឹត្យត្រាស់បង្គាប់ដំឡើងឋានន្តរសក្តិ ថ្នាក់នាយឧត្តមសេនីយ៍ផុតលេខផ្កាយមាស៥ នៃកងយោធពលខេមរភូមិន្ទ។

យើងខ្ញុំទាំងអស់គ្នា សូមគោរពសម្តែងនូវ កតញ្ញូកតវេទិតាធម៌យ៉ាងស្មោះស្ម័គ្របំផុតចំពោះគុណូបការៈ និងស្នាដៃធំៗដែលសម្រេចបានពីបញ្ញាញាណដ៏ឈ្លាសវៃប្រកបដោយគំរូវីរភាពដ៏ថ្លៃថ្លា របស់សម្ដេចដែលជាវីរកុលបុត្រខ្មែរស្នេហាជាតិមួយរូប និងជាមគ្គុទ្ទេសក៍ដ៏ឈ្លាសវៃដែលបានធ្វើពលិកម្មដ៏ធំធេង ក្នុងបុព្វហេតុរំដោះជាតិ ការពារ កសាង អភិវឌ្ឍជាតិ ពង្រឹងនីតិរដ្ឋ នាំមកនូវសុខសន្តិភាព និងភាពសម្បូររុងរឿងជូនជាតិមាតុភូមិនៃយើង។

ក្នុងឱកាសដ៏ប្រពៃនេះ យើងខ្ញុំទាំងអស់គ្នា សូមគោរពប្រសិទ្ធពរជ័យសិរីមង្គល វិបុលសុខ បវរមហាប្រសើរ  ជូនចំពោះសម្តេចកិត្តិសង្គហបណ្ឌិត ព្រមទាំងបុត្រា បុត្រី ចៅប្រុសចៅស្រី សូមប្រកបដោយពរទាំងឡាយប្រាំប្រការគឺ អាយុ វណ្ណៈ សុខៈ ពលៈ និងបដិភាណៈ កុំបីឃ្លៀងឃ្លាតឡើយ៕