អគ្គបញ្ជាការដ្ឋាននៃកងយោធពលខេមរភូមិន្ទ

ឯកឧត្ដម នាយឧត្ដមសេនីយ៍ វង្ស ពិសេន ផ្ញើលិខិតរំលែកទុក្ខជូនលោកជំទាវ អោម គឹមលី និងក្រុមគ្រួសារ ចំពោះមរណភាព ឯកឧត្ដម ឧត្ដមសេនីយ៍ឯក ស៊ាម ហ៊

(ភ្នំពេញ)៖ ឯកឧត្ដម នាយឧត្ដមសេនីយ៍ វង្ស ពិសេន អគ្គមេបញ្ជាការ នៃកងយោធពលខេមរភូមិន្ទ ព្រមទាំងថ្នាក់ដឹកនាំ នាយទាហាន នាយទាហានរង និងពលទាហានទាំងអស់នៃកងយោធពលខេមរភូមិន្ទ ផ្ញើលិខិតរំលែកទុក្ខជូនលោកជំទាវ អោម គឹមលី និងក្រុមគ្រួសារ ចំពោះមរណភាព ឯកឧត្ដម ឧត្ដមសេនីយ៍ឯក ស៊ាម ហ៊ មេបញ្ជាការរងកងទ័ពជើងគោក ដែលបានទទួលមរណភាព កាលពីវេលា ម៉ោង១១:១០នាទីព្រឹក ថ្ងៃទី២ ខែមិថុនា ឆ្នាំ២០២៥ ក្នុងជន្មាយុ៦៧ឆ្នាំ ដោយរោគាពាធ។

ក្នុងវេលាដ៏ក្រៀមក្រំនេះ យើងខ្ញុំទាំងអស់គ្នា សូមសម្តែងនូវសមានទុក្ខដ៏ធំធេងនិងការសោកស្តាយ ស្រណោះអាឡោះអាល័យ សង្វេគស្ទើររកទីបំផុតគ្មាន ចំពោះមរណភាពរបស់ ឯកឧត្តម ឧត្តមសេនីយ៍ឯក  ស៊ាម ហ៊ ដែលជាការ បាត់បង់នូវស្វាមី ឪពុក ឪពុកក្មេក និងជីតា ជាទីគោរពស្រលាញ់ប្រកបដោយព្រហ្ម វិហារធម៌ ហើយក៏ជាការបាត់បង់នូវធន ធានមនុស្សមួយរូបក្នុងកងយោធពល ខេមរភូមិន្ទ ដែលបានធ្វើពលិកម្ម គ្រប់បែបយ៉ាងប្រកបដោយឆន្ទៈ មនសិការដ៏មោះមុត និងបានលះបង់កម្លាំងកាយចិត្ត ប្រាជ្ញាស្មារតី ក្នុងបុព្វហេតុជាតិ មាតុភូមិ ព្រមទាំងបានរួមចំណែក ក្នុងការស្តារ ការពារ កសាង និងអភិ វឌ្ឍ ប្រទេសជាតិឱ្យមានការរីកចម្រើនលើគ្រប់វិស័យ។

យើងខ្ញុំទាំងអស់គ្នា សូមបួងសួងដល់គុណព្រះរតនត្រ័យនិងវត្ថុស័ក្តិសិទ្ធិទាំងឡាយក្នុងលោក សូមជួយទ្រទ្រង់ដួងវិញ្ញាណក្ខន្ធ ឯកឧត្តម ឧត្តមសេនីយ៍ឯក ស៊ាម ហ៊  បានចាប់បដិ សន្ធិ ក្នុងសុគតិភពកុំបីឃ្លៀងឃ្លាឡើយ៕