(ភ្នំពេញ)៖ ឯកឧត្តម ឧត្តមសេនីយ៍ឯក ខឹម សន នាយរងសេនាធិការចម្រុះ នាយកទីចាត់ការឃោសនាព័ត៌មាន អគ្គបញ្ជាការ បានអញ្ជើញចុះផ្សព្វផ្សាយ “ពិធីរំលឹកខួបលើកទី៤៨ ទិវានៃការចងចាំដំណើរឆ្ពោះទៅការផ្តួលរំលំរបបប្រល័យពូជសាសន៍ ប៉ុល ពត (២០ មិថុនា ១៩៧៧ – ២០ មិថុនា ២០២៥) និងខួប២៧ឆ្នាំនៃការអនុវត្តនយោបាយឈ្នះឈ្នះ និងសមិទ្ធផលនានារបស់រាជរដ្ឋាភិបាល” ដល់នាយទាហាន នាយទាហានរង និងពលទាហាន មហាវិទ្យាល័យអប់រំចិត្តសាស្ត្រនិងស្រាវជ្រាវវិទ្យាសាស្រ្តយោធា។
ពិធីផ្សព្វផ្សាយនេះ បានប្រព្រឹត្តទៅនាព្រឹកថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០២៥ នៅសាកលវិទ្យាល័យការពារជាតិ៕