(ភ្នំពេញ)៖ ឯកឧត្តម ឧត្តមសេនីយ៍ឯក ខឹម សន នាយរងសេនាធិការចម្រុះ នាយកទីចាត់ការឃោសនាព័ត៌មាន អគ្គបញ្ជាការ បានអញ្ជើញចុះផ្សព្វផ្សាយសភាពការណ៍ថ្មីៗជាតិ-អន្តរជាតិ និងពិធីរំលឹកខួបលើកទី៤៨ ទិវានៃការចងចាំដំណើរឆ្ពោះទៅការផ្តួលរំលំរបបប្រល័យពូជសាសន៍ ប៉ុល ពត (២០ មិថុនា ១៩៧៧ – ២០ មិថុនា ២០២៥) និងខួប២៧ឆ្នាំនៃការអនុវត្តនយោបាយឈ្នះឈ្នះ ព្រមទាំងសមិទ្ធផលនានារបស់រាជរដ្ឋាភិបាល” និងព្រឹត្តិការណ៍ នៅមុំបីថ្ងៃទី២៨ ខែ ឧសភា ឆ្នាំ២០២៥ ស្ដីពីវីរភាពរបស់កងយុទ្ធពលខេមរភូមិន្ទ ដល់នាយទាហាន នាយទាហានរង ទីចាត់ការកលយុទ្ធ និងអធិការដ្ឋាន អគ្គបញ្ជាការ។
ពិធីផ្សព្វផ្សាយនេះ បានប្រព្រឹត្តទៅនារសៀលថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០២៥ នៅសាលប្រជុំអគ្គបញ្ជាការដ្ឋាននៃកងយោធពលខេមរភូមិន្ទ៕