អគ្គបញ្ជាការដ្ឋាននៃកងយោធពលខេមរភូមិន្ទ

ឧត្តមសេនីយ៍ឯក ខឹម សន ផ្សព្វផ្សាយសភាពការណ៍ថ្មីៗ ជាតិ-អន្ដរជាតិ ដល់យោធិននៃទីចាត់ការព្រំដែន អគ្គបញ្ជាការដ្ឋាន

(ភ្នំពេញ)៖ ឯកឧត្តម ឧត្តមសេនីយ៍ឯក ខឹម សន នាយរងសេនាធិការចម្រុះនាយកទីចាត់ការឃោសនាព័ត៌មាន អគ្គបញ្ជាការ បានអញ្ជើញចុះផ្សព្វផ្សាយសភាពការណ៍ថ្មីៗជាតិ-អន្តរជាតិ, ពិធីរំលឹកខួបលើកទី៤៨ ទិវានៃការចងចាំដំណើរឆ្ពោះទៅការផ្តួលរំលំរបបប្រល័យពូជសាសន៍ ប៉ុល ពត (២០ មិថុនា ១៩៧៧ – ២០ មិថុនា ២០២៥) និងខួប២៧ឆ្នាំនៃការអនុវត្តនយោបាយឈ្នះឈ្នះ ព្រមទាំងសមិទ្ធផលនានារបស់រាជរដ្ឋាភិបាល និងព្រឹត្តិការណ៍នៅមុំបីថ្ងៃទី២៨ ខែ ឧសភា ឆ្នាំ២០២៥ ស្ដីពីវីរភាពរបស់កងយោធពលខេមរភូមិន្ទ ដល់នាយទាហាន នាយទាហានរង  ទីចាត់ការព្រំដែន អគ្គបញ្ជាការដ្ឋាន។

ពិធីផ្សព្វផ្សាយនេះ បានប្រព្រឹត្តទៅរសៀលទី២៥ ខែមិថុនា ឆ្នាំ២០២៥ នៅសាលប្រជុំអគ្គបញ្ជាការដ្ឋាននៃកងយោធពលខេមរភូមិន្ទ៕