(ភ្នំពេញ)៖ ឯកឧត្តម ឧត្តមសេនីយ៍ឯក ខឹម សន នាយរងសេនាធិការចម្រុះនាយកទីចាត់ការឃោសនាព័ត៌មាន អគ្គបញ្ជាការ បានអញ្ជើញចុះផ្សព្វផ្សាយសភាពការណ៍ថ្មីៗជាតិ-អន្តរជាតិ ពិធីរំលឹកខួបលើកទី៤៨ ទិវានៃការចងចាំដំណើរឆ្ពោះទៅការផ្តួលរំលំរបបប្រល័យពូជសាសន៍ ប៉ុល ពត (២០ មិថុនា ១៩៧៧ – ២០ មិថុនា ២០២៥) ខួប២៧ឆ្នាំនៃការអនុវត្តនយោបាយឈ្នះឈ្នះ សមិទ្ធផលនានារបស់រាជរដ្ឋាភិបាល ព្រឹត្តិការណ៍នៅមុំបីថ្ងៃទី២៨ ខែ ឧសភា ឆ្នាំ២០២៥ ស្ដីពីវីរភាពរបស់កងយោធពលខេមរៈភូមិន្ទ ជូនដល់នាយទាហាន នាយទាហានរង បញ្ជាការដ្ឋានបញ្ជូនសារ អគ្គបញ្ជាការ។
ពិធីផ្សព្វផ្សាយនេះ បានប្រព្រឹត្តទៅព្រឹកទី២៧ ខែមិថុនា ឆ្នាំ២០២៥ នៅបញ្ជាការដ្ឋានបញ្ជូនសារអគ្គបញ្ជាការដ្ឋាន នៃកងយោធពលខេមរភូមិន្ទ៕