(កណ្ដាល)៖ ឯកឧត្តម ឧត្តមសេនីយ៍ឯក ខឹម សន នាយរងសេនាធិការចម្រុះនាយកទីចាត់ការឃោសនាព័ត៌មាន អគ្គបញ្ជាការ បានអញ្ជើញចុះផ្សព្វផ្សាយសភាពការណ៍ថ្មីៗជាតិ-អន្តរជាតិ, ពិធីរំលឹកខួបលើកទី៤៨ ទិវានៃការចងចាំដំណើរឆ្ពោះទៅការផ្តួលរំលំរបបប្រល័យពូជសាសន៍ ប៉ុល ពត (២០ មិថុនា ១៩៧៧ – ២០ មិថុនា ២០២៥), ពិធីខួប២៧ឆ្នាំនៃការអនុវត្តនយោបាយឈ្នះឈ្នះ ព្រមទាំងសមិទ្ធផលនានារបស់រាជរដ្ឋាភិបាល និងព្រឹត្តិការណ៍នៅមុំបីថ្ងៃទី២៨ ខែ ឧសភា ឆ្នាំ២០២៥ ស្ដីពីវីរភាពរបស់កងយោធពលខេមរភូមិន្ទ ដល់នាយទាហាន នាយទាហានរង សាលាជំនាញឯកទេសបំភន្ត័អក្ខរះ ចំណុះទីចាត់ការបំភន្ដ័អក្ខរះ អគ្គបញ្ជាការ។
ពិធីផ្សព្វផ្សាយនេះ បានប្រព្រឹត្តទៅនាព្រឹកថ្ងៃទី០២ ខែកក្ដដា ឆ្នាំ២០២៥ នៅសាលាជំនាញឯកទេសបំភន្ដ័អក្ខរះនៃកងយោធពលខេមរភូមិន្ទ៕