អគ្គបញ្ជាការដ្ឋាននៃកងយោធពលខេមរភូមិន្ទ

ឧត្តមសេនីយ៍ឯក ខឹម សន អញ្ជើញបើកវគ្គហ្វឹកហ្វឺនបំប៉នជំនាញឃោសនាព័ត៌មាន ជំនាន់ទី១២ ឆ្នាំ២០២៥

(ភ្នំពេញ)៖ ឯកឧត្តម ឧត្តមសេនីយ៍ឯក ខឹម សន នាយរងសេនាធិការចម្រុះនាយកទីចាត់ការឃោសនាព័ត៌មាន អគ្គបញ្ជាការ បានអញ្ជើញជាអធិបតីក្នុង ពិធីបើកវគ្គហ្វឹកហ្វឺនបំប៉នជំនាញឃោសនាព័ត៌មាន ជំនាន់ទី១២ ឆ្នាំ ២០២៥ ដល់នាយទាហាន នាយទាហានរង ចំណុះទីចាត់ការឃោសនាព័ត៌មាន អគ្គបញ្ជាការដ្ឋាន។ 

ពិធីបើកវគ្គនេះ បានប្រព្រឹត្តទៅនារសៀលថ្ងៃទី៨ ខែកក្ដដា ឆ្នាំ២០២៥ នៅសាលប្រជុំទីចាត់ការឃោសនាព័ត៌មាន អគ្គបញ្ជការដ្ឋាននៃកងយោធពលខេមរភូមិន្ទ៕