(កំពង់ស្ពឺ)៖ នៅថ្ងៃទី១០ ខែកក្ដដា ឆ្នាំ២០២៥នេះ ឧត្តមសេនីយ៍ទោ ថោង សូលីម៉ូ នាយករងទីចាត់ការឃោសនាព័ត៌មាន តំណាងឧត្ដមសេនីយ៍ឯក ខឹម សន នាយរងសេនាធិការចម្រុះ នាយកទីចាត់ការឃោសនាព័ត៌មាន អគ្គបញ្ជាការ បានចុះផ្សព្វផ្សាយសភាពការណ៍ថ្មីៗជាតិ-អន្តរជាតិ, ពិធីរំលឹកខួបលើកទី៤៨ ទិវានៃការចងចាំដំណើរឆ្ពោះទៅការផ្តួលរំលំរបបប្រល័យពូជសាសន៍ ប៉ុល ពត (២០ មិថុនា ១៩៧៧ – ២០ មិថុនា ២០២៥), ខួប២៧ឆ្នាំនៃការអនុវត្តនយោបាយឈ្នះឈ្នះ ព្រមទាំងសមិទ្ធផលនានារបស់រាជរដ្ឋាភិបាល និងព្រឹត្តិការណ៍នៅមុំបីថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២៥ ស្ដីពីវីរភាពរបស់កងយោធពលខេមរភូមិន្ទ ដល់នាយទាហាន នាយទាហានរង ទីចាត់ការបច្ចេកទេស និងបញ្ជាការដ្ឋានការពារអាកាស អគ្គបញ្ជាការ៕
