(ភ្នំពេញ)៖ ឯកឧត្តម នាយឧត្ដមសេនីយ៍ វង្ស ពិសេន អគ្គមេបញ្ជាការនៃកងយោធពលខេមរភូមិន្ទ ព្រមទាំងនាយទាហាន នាយទាហានរង និងពលទាហានទាំងអស់នៃកងយោធពលខេមរភូមិន្ទ សូមផ្ញើសារលិខិតជូនពរគោរពជូន សម្ដេចពិជ័យសេនា នាយឧត្ដមសេនីយ៍ផុតលេខ ផ្កាយមាស៥ ទៀ បាញ់ ឧត្ដមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា ក្នុងឱកាសសិរីមង្គលនៃថ្ងៃខួបចម្រើនជន្មាយុ នៅថ្ងៃទី៥ ខែវិច្ឆិកា ឆ្នាំ២០២៥។
ឆ្លៀតឱកាសដ៏វិសេសវិសាលនេះ យើងខ្ញុំទាំងអស់គ្នា សូមគោរពបួងសួងដល់គុណបុណ្យព្រះរតនត្រ័យ កែវទាំងបី ទេវតាថែរក្សាទឹកដីនៃព្រះរាជាណាចក្រកម្ពុជា និងវត្ថុស័ក្តិសិទ្ធិទាំងឡាយក្នុងលោក សូមព្រះអង្គតាមជួយបីបាច់ថែរក្សា អភិបាល ការពារ និងប្រោះព្រំសព្ទសាធុការពរជ័យគ្រប់ប្រការជូនចំពោះ សម្ដេចពិជ័យសេនា សូមទទួលបាននូវសុខភាពល្អបរិបូរណ៍ អាយុយឺនយូរ បញ្ញាញាណភ្លឺថ្លា កម្លាំងពលំមាំមួន សម្រេចបានជោគជ័យថ្មីៗថែមទៀត។
យើងខ្ញុំទាំងអស់គ្នា សូមសម្តែងមនោសញ្ចេតនាប្រកបដោយកតញ្ញូកតវេទិតាធម៌យ៉ាងជ្រាលជ្រៅ ចំពោះសម្តេចពិជ័យសេនា ដែលកន្លងទៅបានធ្វើពលិកម្មទាំងកម្លាំងកាយចិត្តនិងប្រាជ្ញាស្មារតី ក្នុងបុព្វហេតុ ការពារសន្តិភាព ឯករាជ្យ បូរណភាពទឹកដី អធិបតេយ្យជាតិ និងអភិវឌ្ឍប្រទេសជាតិ នាំមកនូវវឌ្ឍនភាព វិបុលភាព និងភាពសម្បូររុងរឿងជូនជាតិ មាតុភូមិនៃយើង។
ជាថ្មីម្ដងទៀត យើងខ្ញុំទាំងអស់គ្នា សូមប្រសិទ្ធពរជ័យ សិរីមង្គល វិបុលសុខ បវរមហាប្រសើរ ជូនចំពោះសម្តេចពិជ័យសេនា និងលោកជំទាវ ព្រមទាំងបុត្រាបុត្រី ចៅប្រុសចៅស្រី សូមប្រកបដោយពរ ទាំងឡាយប្រាំប្រការគឺ អាយុ វណ្ណៈ សុខៈ ពលៈ និងបដិភាណៈ កុំបីឃ្លៀងឃ្លាតឡើយ៕
 