(ភ្នំពេញ)៖ នៅរសៀលថ្ងៃទី៣០ ខែមករា ឆ្នាំ២០២៦ ឯកឧត្ដម នាយឧត្តមសេនីយ៍ វង្ស ពិសេន អគ្គមេបញ្ជាការនៃកងយោធពលខេមរភូមិន្ទ បានដឹកនាំប្រតិភូជូនពរឯកឧត្តម វ៉ាង វេនពីន ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាព និងលោកវរសេនីយ៍ឯកពិសេស ស៊ឹង តាជឺ នាយការិយាល័យអនុព័ន្ធយោធានៃសាធារណរដ្ឋប្រជាមានិតចិនប្រចាំកម្ពុជា ក្នុងឱកាសត្រៀមស្វាគមន៍ឆ្នាំថ្មីដែលនឹងចូលមកដល់នៅថ្ងៃទី១៧ កុម្ភៈ ខាងមុខនេះ៕
