(ភ្នំពេញ)៖ នៅព្រឹកថ្ងៃទី៩ ខែកុម្ភៈ ឆ្នាំ២០២៦ ឯកឧត្ដម នាយឧត្តមសេនីយ៍ វង្ស ពិសេន អគ្គមេបញ្ជាការនៃកងយោធពលខេមរភូមិន្ទ បានដឹកនាំប្រតិភូជូនពរ ឯកឧត្តម ង្វៀន មិញ វុ ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាព និងលោកវរសេនីយ៍ឯកពិសេស ជិន វន់ តឹម ប្រធានការិយាល័យអនុព័ន្ធយោធាសាធារណរដ្ឋសង្គមនិយមវៀតណាមប្រចាំកម្ពុជា ក្នុងឱកាសត្រៀមស្វាគមន៍ឆ្នាំថ្មីប្រពៃណីវៀតណាមដែលនឹងចូលមកដល់នៅថ្ងៃទី១៧ កុម្ភៈ ខាងមុខនេះ៕
