(ភ្នំពេញ)៖ ឯកឧត្ដម នាយឧត្ដមសេនីយ៍ វង្ស ពិសេន អគ្គមេបញ្ជាការនៃកងយោធពលខេមរភូមិន្ទ ព្រមទាំងថ្នាក់ដឹកនាំ នាយទាហាន នាយទាហានរង និងពលទាហានទាំងអស់នៃកងយោធពលខេមរភូមិន្ទ
បានផ្ញើសារលិខិតជូនពរ គោរពជូនលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុន ម៉ាណែត អនុប្រធានអចិន្ត្រៃយ៍កាកបាទក្រហមកម្ពុជា និងជាអគ្គស្នងការសមាគមកាយឫទ្ធិនារីកម្ពុជា នៅក្នុងឱកាសដ៏មហានក្ខត្តឫក្ស ប្រកបដោយសិរីសួស្តី បវរថ្លៃថ្លាមហាប្រសើរនៃការរំលឹកខួបលើកទី១១៥ នៃទិវានារីអន្តរជាតិ ៨មីនា ឆ្នាំ២០២៦។
នៅក្នុងឱកាសដ៏មហានក្ខត្តឫក្ស ប្រកបដោយសិរីសួស្តី បវរថ្លៃថ្លាមហាប្រសើរនៃការរំលឹកខួបលើកទី១១៥ នៃទិវានារីអន្តរជាតិ ៨មីនា ឆ្នាំ២០២៦ ក្រោមប្រធានបទ «សន្តិភាព និងសន្តិសុខសម្រាប់ស្ត្រី និងគ្រួសារ» យើងខ្ញុំ សូមសម្តែងនូវគារវកិច្ចប្រកបដោយភក្តីភាព និងសូមជូនពរបវរមហាប្រសើរថ្លៃថ្លាចំពោះ ជូនពរបវរមហាប្រសើរថ្លៃថ្លាចំពោះ លោកជំទាវបណ្ឌិត ។
នាទិវាដ៏ឧត្តុង្គឧត្តមជាសកលនេះ យើងខ្ញុំសូមសម្តែងនូវការគោរពកោតសរសើរដោយស្មោះ ចំពោះ គំរូវីរភាពដ៏គួរឱ្យស្ញប់ស្ញែងរបស់ លោកជំទាវបណ្ឌិត ចំពោះការបំពេញតួនាទីជា ស្ត្រីទីមួយ នៃព្រះរាជាណាចក្រកម្ពុជាបានយ៉ាងល្អប្រពៃ។ ពលិកម្មដ៏ធំធេងរបស់ លោកជំទាវបណ្ឌិត ក្នុងការជួយសង្គ្រោះ អាយុជីវិតរបស់ប្រជាពលរដ្ឋគ្រប់រូបឱ្យរួចចាកផុតពីជំងឺដ៏កាចសាហាវ បានសបញ្ជាក់អំពីគំរូវីរភាពដ៏អង់អាច និងស្វាមីភក្តិចំពោះជាតិមាតុភូមិ និងសេចក្តីសុខក្សេមក្សាន្តរបស់ប្រជាជនកម្ពុជា។ បន្ថែមពីនេះ ក្នុងតួនាទីជាថ្នាក់ដឹកនាំនៃសមាគម កាយឫទ្ធិនារីកម្ពុជា លោកជំទាវបណ្ឌិត បានចូលរួមចំណែកយ៉ាងធំធេងដល់ការលើកកម្ពស់គុណតម្លៃ សីលធម៌ សេចក្តីថ្លៃថ្នូរ ភាពអង់អាច និងតួនាទីរបស់ស្ត្រីនៅក្នុងសង្គម ព្រមទាំងបានផ្តល់ឱកាសដល់ស្ត្រីក្នុងការចូលរួមអភិវឌ្ឍប្រទេសជាតិប្រកបដោយបរិយាបន្ន។
ជាមួយគ្នានេះ លោកជំទាវបណ្ឌិត មិនត្រឹមតែជានិច្ចកាលចូលរួមអមដំណើរលើកទឹកចិត្ត និងគាំទ្រសម្តេចធិបតីនាយករដ្ឋមន្ត្រី ក្នុងការដឹកនាំនាវាកម្ពុជាឱ្យសម្រេចបាននូវជោគជ័យថ្មីៗ និងមានការអភិវឌ្ឍដ៏ត្រចះត្រចង់ប៉ុណ្ណោះទេ ប៉ុន្តែលោកជំទាវបណ្ឌិត ថែមទាំងជាឧត្តមភរិយា ជាមាតា ដែលប្រកបដោយព្រហ្មវិហារធម៌ ចរិយាធម៌ និងជាថ្នាក់ដឹកនាំស្ត្រីទី១ ដ៏ឆ្នើមដែលប្រកបទៅដោយគុណធម៌ និងជាគំរូវីរភាពដ៏ថ្លៃថ្លាសម្រាប់ស្ត្រីកម្ពុជាផងដែរ។
ក្នុងឱកាសដ៏វិសេសវិសាលនេះ យើងខ្ញុំសូមលើកហត្ថប្រណមបួងសួងដល់ គុណបុណ្យព្រះរតនត្រ័យ គុណកែវទាំងបី ព្រមទាំងវត្ថុស័ក្តិសិទ្ធិក្នុងលោកសូមតាមជួយថែរក្សា ការពារ និងប្រោះព្រំ ប្រទានពរជ័យបវរសួស្តី ជ័យមង្គលនិងវិបុលសុខគ្រប់ប្រការជូនចំពោះ លោកជំទាវបណ្ឌិត និង សម្តេចធិបតី នាយករដ្ឋមន្ត្រី ព្រមទាំងបុត្រធីតា សូមបានប្រកបតែនឹងពុទ្ធពរទាំងបួនប្រការគឺ អាយុ វណ្ណៈ សុខៈ និង ពលៈ កុំបីឃ្លៀងឃ្លាតឡើយ។
សូមលោកជំទាវបណ្ឌិត មេត្តាទទួលនូវសេចក្តីគោរពដ៏ខ្ពង់ខ្ពស់អំពីយើងខ្ញុំទាំងអស់គ្នា៕
