អគ្គបញ្ជាការដ្ឋាននៃកងយោធពលខេមរភូមិន្ទ

តំណាងអគ្គមេបញ្ជាការ នាំយកថវិកាឧបត្ថម្ភដល់កាកបាទក្រហមកម្ពុជា

(ភ្នំពេញ)៖ កាលពីថ្ងៃទី៣០ ខែមីនា ឆ្នាំ២០២៦ ឯកឧត្តម នាយឧត្តមសេនីយ៍ វង្ស វាសនា អគ្គមេបញ្ជាការរង តំណាងឯកឧត្តម នាយឧត្តមសេនីយ៍ វង្ស ពិសេន អគ្គមេបញ្ជាការនៃកងយោធពលខេមរភូមិន្ទ បាននាំយកថវិកាចំនួន ៥,០០០ ដុល្លារអាមេរិក ទៅប្រគល់ជូនកាកបាទក្រហមកម្ពុជា ដើម្បីចូលរួមចំណែកក្នុងសកម្មភាពមនុស្សធម៌។

ពិធីប្រគល់ និងទទួលថវិកា បានធ្វើឡើងនៅទីស្នាក់ការកណ្តាលកាកបាទក្រហមកម្ពុជា ក្រោមវត្តមានរបស់លោកជំទាវ ពុំ ចន្ទីនី អគ្គលេខាធិការនៃកាកបាទក្រហមកម្ពុជា តំណាងដ៏ខ្ពង់ខ្ពស់ សម្ដេចគតិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី-ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា៕