(កំពង់ស្ពឺ)៖ នៅព្រឹកថ្ងៃទី០៤ ខែកក្កដា ឆ្នាំ២០២៦ ឧត្តមសេនីយ៍ឯក ខឹម សន នាយកទីចាត់ការឃោសនា-ព័ត៌មាន អគ្គបញ្ជាការដ្ឋាន បានអញ្ជើញជាអធិបតីក្នុងពិធីផ្សព្វផ្សាយអំពីសភាពការណ៍ជាតិ និងអន្តរជាតិថ្មីៗ ជូនដល់សិក្ខាកាមជានាយទាហាន នាយទាហានរង ពលទាហាន ព្រមទាំងនាយនគរបាល និងពលនគរបាល នៅវិទ្យាស្ថាននាយទាហានចម្រុះ។
ពិធីផ្សព្វផ្សាយនេះ ធ្វើឡើងក្នុងគោលបំណងបង្កើនការយល់ដឹង ក៏ដូចជាធ្វើបច្ចុប្បន្នភាពព័ត៌មានសំខាន់ៗ ដែលកំពុងកើតមានឡើងនៅលើឆាកជាតិ និងអន្តរជាតិ ជូនដល់កងកម្លាំងដើម្បីជាទុនក្នុងការក្តាប់ជាប់សភាពការណ៍វិវត្តថ្មីៗ។

