(កំពង់ស្ពឺ)៖ ព្រឹកថ្ងៃទី១៧ ខែកក្តដា ឆ្នាំ២០២៦ ឧត្តមសេនីយ៍ឯក ខឹម សន នាយរងសេនាធិការចម្រុះ នាយកទីចាត់ការឃោសនា-ព័ត៌មាន អគ្គបញ្ជាការដ្ឋាន បានអញ្ជើញធ្វើការផ្សព្វផ្សាយអំពីសភាពការណ៍ជាតិ និងអន្តរជាតិថ្មីៗ ជូនដល់នាយទាហាន នាយទាហានរង និងពលទាហាន បញ្ជាការដ្ឋានកាំភ្លើងធំ អគ្គបញ្ជាការដ្ឋាន ដើម្បីបង្កើនការយល់ដឹង និងធ្វើបច្ចុប្បន្នភាពព័ត៌មានសំខាន់ៗដែលកំពុងកើតមាននៅលើឆាកជាតិ និងអន្តរជាតិ។

