អគ្គបញ្ជាការដ្ឋាននៃកងយោធពលខេមរភូមិន្ទ

ឧត្តមសេនីយ៍ឯក ខឹម សន ចុះផ្សព្វផ្សាយសភាពការណ៍ជាតិ និងអន្តរជាតិថ្មីៗជូនយោធិនសាលាហ្វឹកហ្វឺនជំនាញការពារគីមីសាស្រ្ត

(កំពង់ឆ្នាំង)៖ ព្រឹកថ្ងៃទី២០ ខែកក្តដា ឆ្នាំ២០២៦ ឧត្តមសេនីយ៍ឯក ខឹម សន នាយរងសេនាធិការចម្រុះ នាយកទីចាត់ការឃោសនា-ព័ត៌មាន អគ្គបញ្ជា ការដ្ឋាន បានអញ្ជើញធ្វើការផ្សព្វផ្សាយអំពីសភាពការណ៍ជាតិ និងអន្តរជាតិថ្មីៗ ជូនដល់នាយទាហាន នាយទាហានរងពលទាហាន សាលាហ្វឹកហ្វឺនជំនាញការពារគីមីសាស្ត្រ ដើម្បីបង្កើនការយល់ដឹង និងធ្វើបច្ចុប្បន្នភាពព័ត៌មានសំខាន់ៗដែលកំពុងកើតមាននៅលើឆាកជាតិ និងអន្តរជាតិ។