(ភ្នំពេញ)៖ ឯកឧត្តម នាយឧត្តមសេនីយ៍ វង្ស ពិសេន អគ្គមេបញ្ជាការនៃកងយោធពលខេមរភូមិន្ទ ព្រមទាំងថ្នាក់ដឹកនាំ នាយទាហាន នាយទាហានរង និងពលទាហានទាំងអស់នៃកងយោធពលខេមរភូមិន្ទ បានផ្ញើសារលិខិតគោរពជូនពរ សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភាកម្ពុជា ក្នុងឱកាសដ៏មហានក្ខត្តឫក្សនៃពិធីចម្រើនជន្មាយុរបស់សម្តេច ដែលនឹងឈានចូលមកដល់នៅថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០២៦ ខាងមុខនេះ។
យើងខ្ញុំមានកិត្តិយសដ៏ខ្ពង់ខ្ពស់បំផុតប្រកបដោយបីតិសោមនស្សរីករាយជាអនេក សូមប្រសិទ្ធពរជ័យបវរីសួស្តីមហាប្រសើរជូនចំពោះ សម្តេចមហារដ្ឋសភាធិការធិបតី ប្រធានរដ្ឋសភា សមប្រកបដោយសុខភាពល្អបរិបូរណ៌ កម្លាំងខ្លាំងក្លា ប្រាជ្ញាឈ្លាសវៃ អាយុយឺនយូរ ដើម្បីដឹកនាំរដ្ឋសភា ទទួលបានជោគជ័យថ្មីៗថែមទៀតក្នុងការបំពេញតួនាទីដ៏ធំធេងដ៏ឧត្តុង្គឧត្តម ដើម្បីបុព្វហេតុជាតិមាតុភូមិ»។
សម្តេចមហារដ្ឋសភាធិការពីបតី ប្រធានរដ្ឋសភា គឺជាឥស្សរជនស្ត្រីដ៍ឆ្នើម និងជាស្ត្រីខ្មែរដំបូងគេដែលដឹកនាំស្ថាប័នរដ្ឋសភា ប្រកបដោយភាពប៉ិនប្រសប់ មានឆន្នៈមោះមុត មនសិការខ្ពស់ និងមានចក្ខុវិស័យវែងឆ្ងាយ បានសម្រេចនូវស្នាដៃជាប្រវត្តិសាស្ត្រជាច្រើនសម្រាប់ប្រទេសជាតិ និងប្រជាជន ព្រមទាំងបំពេញភារកិច្ចផ្សេងៗទទួលបានជោគជ័យយ៉ាងត្រចះត្រចង់ ដែលយើងខ្ញុំទាំងអស់គ្នាជាថ្នាក់ដឹកនាំ និងមន្ត្រីរាជការទាំងអស់នៃអាជ្ញាធរសវនកម្មជាតិ មានការគោរពកោតសរសើរយ៉ាងខ្លាំង និងចងចាំជានិច្ចនូវគុណូបការៈដ៏ថ្លៃថ្លានេះ។
ឆ្លៀតក្នុងឱកាសដ៍មហាមង្គលនេះ យើងខ្ញុំសូមបួងសួងដល់គុណបុណ្យព្រះរតនត្រ័យ ព្រមទាំងវត្ថុស័ក្តិសិទ្ធិទាំងអស់ក្នុងលោកមានឫទ្ធិបារមី មានទេវតារក្សាទឹកដីនៃព្រះរាជាណាចក្រកម្ពុជា, សូមព្រះអង្គតាមជួយអភិបាលប្រោះព្រំនូវសព្ទសាធុការពរជ័យគ្រប់ប្រការជូនចំពោះ សម្តេចមហារដ្ឋសភាក៏ការធិបតី និងក្រុមគ្រួសារសូមបានជួបប្រទះតែនឹងពុទ្ធពរទាំងបួនប្រការ គឺអាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ៕
