អគ្គបញ្ជាការដ្ឋាននៃកងយោធពលខេមរភូមិន្ទ

ឧត្តមសេនីយ៍ឯក មាស វណ្ណា ផ្ញើសារជូនពរ ឯកឧត្តម ឧបនាយករដ្ឋមន្ដ្រីប្រចាំការ វង្សី វិស្សុត ក្នុងថ្ងៃចម្រើនជន្មាយុគ្រប់៥៩ឆ្នាំ ឈានចូល៦០ឆ្នាំ

(ភ្នំពេញ)៖ ឧត្តមសេនីយ៍ឯក មាស វណ្ណា ប្រធានក្រុមការងារស្រាវជ្រាវយុទ្ធសាស្ត្រយោធា ថ្នាក់អគ្គបញ្ជាការ ព្រមទាំងនាយទាហាន នាយទាហានរងនិងពលទាហានទាំងអស់ សូមផ្ញើសារគោរពជូនពរ ឯកឧត្តម ឧបនាយករដ្ឋមន្ដ្រីប្រចាំការ វង្សី វិស្សុត រដ្ឋមន្ដ្រីទទួលបន្ទុកទីស្ដីការគណៈរដ្ឋមន្ដ្រី ក្នុងឱកាសដ៏មហានក្ខត្តឫក្ស នៃថ្ងៃចម្រើនជន្មាយុគម្រប់៥៩ឆ្នាំ ឈានចូល៦០ឆ្នាំ។

ឆ្លៀតក្នុងឱកាសដ៏វិសេសវិសាលនេះ យើងខ្ញុំទាំងអស់គ្នា សូមសម្តែងនូវការកោតសរសើរដោយស្មោះចំពោះ ស្នាដៃ ភាពប៉ិនប្រសព្វ និងឈ្លាសវៃ របស់ឯកឧត្តម ឧបនាយករដ្ឋមន្ត្រីប្រចាំការ ក្នុងការរួមចំណែកដឹកនាំប្រទេសជាតិ ជាពិសេសក្នុងការដឹកនាំស្ថាប័នទីស្តីការគណៈរដ្ឋមន្ត្រី នៃរាជរដ្ឋាភិបាល នីតិកាលទី៧ នៃរដ្ឋសភា សម្រេចបាននូវសមិទ្ធិផលជាផ្លែផ្កា ជាបន្តបន្ទាប់។

ជាថ្មីម្តងទៀត យើងខ្ញុំសូមឧទ្ទិសបួងសួង ដល់គុណបុណ្យបារមីព្រះរតនត្រ័យ វត្ថុស័ក្តិសិទ្ធិក្នុងលោក សូមជួយថែរក្សា ឯកឧត្តម ឧបនាយករដ្ឋមន្ត្រីប្រចាំការ និងលោកជំទាវ ព្រមទាំងក្រុមគ្រួសារ សូមបានប្រកបតែនឹងពុទ្ធពរទាំង៤ប្រការគឺ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ៕