អគ្គបញ្ជាការដ្ឋាននៃកងយោធពលខេមរភូមិន្ទ

ថ្នាក់ដឹកនាំទីចាត់ការចលនូប្បត្ថម្ភអញ្ជើញចូលជូនពរ ឯកឧត្តម នាយឧត្តមសេនីយ៍ ទៀ សីហា ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ

(ភ្នំពេញ)៖ ឯកឧត្ដម ឧត្តមសេនីយ៍ឯក ហួត ឈាងអន នាយរងសេនាធិការចម្រុះ នាយកទីចាត់ការចលនូប្បត្ថម្ភ អគ្គបញ្ជាការ បានអញ្ជើញចូលជូនពរ ឯកឧត្តម នាយឧត្តមសេនីយ៍ ទៀ សីហា ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងការពារជាតិ ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ។

ពិធីជូនពរនេះ បានប្រព្រឹត្តទៅនាព្រឹកថ្ងៃទី០៥ ខែមេសា ឆ្នាំ២០២៤ នៅទីស្តីការក្រសួងការពារជាតិ៕