(ភ្នំពេញ)៖ ដើម្បីចូលរួមអបអរពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ដែលនឹងឈានចូលមកដល់ក្នុងពេលខាងមុខនេះ ឯកឧត្ដម ឧត្ដមសេនីយ៍ទោ ង្វៀន វ៉ាន់ណាម មេបញ្ជាការយោធាទីក្រុងហូជីមិញ បានដឹកនាំគណៈប្រតិភូមកជូនពរ ឯកឧត្តម ឧត្តមសេនីយ៍ឯក ហួត ឈាងអន នាយរងសេនាធិការចម្រុះ នាយកទីចាត់ការចលនូប្បត្ថម្ភ ព្រមទាំងថ្នាក់ដឹកនាំ នាយទាហាន នាយទាហានរង និងពលទាហានទាំងអស់ចំណុះទីចាត់ការចលនូប្បត្ថម្ភ អគ្គបញ្ជាការ នារសៀលថ្ងៃទី៥ ខែមេសា ឆ្នាំ២០២៤ នៅអគ្គបញ្ជាការដ្ឋាន៕