អគ្គបញ្ជាការដ្ឋាននៃកងយោធពលខេមរភូមិន្ទ

ឧត្តមសេនីយ៍ឯក ខឹម សន បានផ្សព្វផ្សាយខួបលើកទី៤៧ ទិវាចងចាំដំណើរឆ្ពោះទៅផ្ដួលរំលំរបបប្រល័យពូជសាសន៍ ប៉ុល ពត (២០ មិថុនា ១៩៧៧ – ២០ មិថុនា ២០២៤)

(ភ្នំពេញ) ឯកឧត្ដម ឧត្តមសេនីយ៍ឯក ខឹម សន នាយរងសេនាធិការចម្រុះ នាយកទីចាត់ការឃោសនាព័ត៌មាន អញ្ជើញជាអធិបតីផ្សព្វផ្សាយពិធីរំលឹកខួបលើកទី៤៧ ទិវាចងចាំដំណើរឆ្ពោះទៅផ្ដួលរំលំរបបប្រល័យពូជសាស្រ្ត ប៉ុល ពត (២០ មិថុនា ១៩៧៧ – ២០ មិថុនា ២០២៤)។ 

ក្នុងឱកាសនោះ ឯកឧត្តម ឧត្តមសេនីយ៍ឯក ខឹម សន បានលើកឡើងផងដែរអំពីសន្តិភាពដែលទទួលបានដោយការដាក់ចេញ “នយោបាយឈ្នះ ឈ្នះ” របស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រី និងជាប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជានាំមកនូវកាអភិវឌ្ឍប្រទេស និងសមិទ្ធផលនានាដែលរាជរដ្ឋាភិបាលសម្រេចបានជូនប្រជាពលរដ្ឋ។ 

ពិធីនេះបានប្រព្រឹត្តទៅនៅថ្ងៃទី ១៧ ខែ មិថុនា ២០២៤ នៅបញ្ជាការដ្ឋានកងកាំភ្លើងធំ អគ្គបញ្ជាការដ្ឋាន។

គួរបញ្ជាក់ថា ក្នុងពិធីផ្សព្វផ្សាយនៅបញ្ជាការដ្ឋានកងកាំភ្លើងធំ អគ្គបញ្ជាការដ្ឋាន ឯកឧត្តម ឧត្តមសេនីយ៍ឯក ខឹម សន បានបំផុសឱ្យនាយទាហាន នាយទាហានរង និងពលទាហានទាំងអស់ចូលរួមតែងនិពន្ធកំណាព្យ បទចម្រៀង និងគូសគំនូរដើម្បីអបអរសាទរខួបលើកទី៤៧ ទិវាចងចាំដំណើរឆ្ពោះទៅផ្ដួលរំលំរបបប្រល័យពូជសាស្រ្ត ប៉ុល ពត ផងដែរ៕