(ភ្នំពេញ)៖ ក្នុងឱកាសដ៏នក្ខត្តឫក្សដ៏ឧត្ដុង្គឧត្ដមនៃពិធីចម្រើនជន្មាយុ សម្តេចពិជ័យសេនា ទៀ បាញ់ ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជាា គម្រប់ ៧៨ឆ្នាំ ឈានចូល ៧៩ឆ្នាំ នាថ្ងៃទី៥ ខែវិច្ឆិកា ឆ្នាំ២០២៤, ឯកឧត្ដម ឧត្ដមសេនីយ៍ឯក ចៅ យុត្តិបុត្រ នាយរងសេនាធិការចម្រុះ និងជានាយកទីចាត់ការផែនការ អគ្គបញ្ជាការ ព្រមទាំងនាយទាហាន នាយទាហានរង និងពលទាហានទាំងអស់ សូមបួងសួងចំពោះគុណបុណ្យព្រះរតនត្រ័យកែវទាំងបី និងវត្ថុស័ក្តិសិទ្ធិទាំងឡាយក្នុងលោក សូមព្រះអង្គ ប្រោសប្រទាននូវសព្ទសាធុការពរ បវរមហាប្រសើរជូន សម្តេចពិជ័យសេនា ទៀ បាញ់ ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា
សូមប្រកបដោយសុខភាពល្អបរិបូណ៌ កម្លាំងកាយមាំមួន ប្រាជ្ញាឈ្លាសវៃ ជន្មាយុយឺនយូរ សម្រេចបានជោគជ័យថ្មីៗថែមទៀត។
យើងខ្ញុំទាំងអស់គ្នា សូមសម្តែងមនោសញ្ចេតនាប្រកបដោយកតញ្ញូកតវេទិតាធម៌យ៉ាងជ្រាលជ្រៅចំពោះ សម្តេចពិជ័យសេនា ដែលកន្លងទៅបានធ្វើពលិកម្មទាំងកម្លាំងកាយចិត្តនិងប្រាជ្ញា ស្មារតី ក្នុងបុព្វហេតុការពារសន្តិភាព ឯករាជ្យ បូរណភាពទឹកដីអធិបតេយ្យជាតិ និងអភិវឌ្ឍប្រទេសជាតិ នាំមកនូវ វឌ្ឍនភាព វិបុលភាព និងភាពសម្បូររុងរឿង ជូនជាតិ មាតុភូមិនៃយើង។
ក្នុងឱកាសដ៏ប្រពៃនេះ យើងខ្ញុំទាំងអស់គ្នា សូមប្រសិទ្ធពរជ័យ សិរីមង្គល វិបុលសុខ បវរមហាប្រសើរ ជូនចំពោះ សម្តេចពិជ័យសេនា និង លោកជំទាវ ព្រមទាំងបុត្រា បុត្រី ចៅប្រុសចៅស្រី សូមប្រកបដោយ ពរ ទាំងឡាយប្រាំប្រការគឺ អាយុ វណ្ណៈ សុខៈ ពលៈ និងបដិភាណៈ កុំបីឃ្លៀងឃ្លាតឡើយ៕