អគ្គបញ្ជាការដ្ឋាននៃកងយោធពលខេមរភូមិន្ទ

នាយឧត្តមសេនីយ៍ ឥត សារ៉ាត់ ទទួលជួបលោកជំទាវឯកអគ្គរដ្ឋទូត និងអនុព័ន្ធយោធាតួគី សម្តែងការគួរសម និងពិភាក្សាការងារ

(ភ្នំពេញ)៖ ឯកឧត្ដម នាយឧត្តមសេនីយ៍ ឥត សារ៉ាត់ អគ្គមេបញ្ជាការរង នាយសេនាធិការចម្រុះនៃកងយោធពលខេមរភូមិន្ទ បានអនុញ្ញាតឱ្យលោកជំទាវ UIKU KOCAEFE ឯកអគ្គរដ្ឋទូតនៃសាធារណៈរដ្ឋតួគី និងលោកវរនាវីឯក LEVENT YILMAZ នាយការិយាល័យអនុព័ន្ធយោធាតួគី ប្រចាំព្រះរាជាណាចក្រកម្ពុជា ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ។ 

កិច្ចពិភាក្សានេះ បានប្រព្រឹត្តទៅ នាព្រឹកថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០២៤ នៅបន្ទប់ប្រជុំអគ្គបញ្ជាការដ្ឋាននៃកងយោធពលខេមរភូមិន្ទ៕