អគ្គបញ្ជាការដ្ឋាននៃកងយោធពលខេមរភូមិន្ទ

ឧត្ដមេសនីយ៍ឯក ខឹម សន អញ្ជើញប្រទានភ្លើងបូជាសព ឧត្តមសេនីយ៍ទោ សុីន ស័ក្ដ អតីតស្នងការរង ស្នងការដ្ឋានកសាងគ្រប់គ្រងកម្លាំង-ឃោសនាព័ត៌មាន បញ្ជាការដ្ឋានវិស្វកម្ម អគ្គបញ្ជាការ

(ភ្នំពេញ)៖ ឯកឧត្ដម ឧត្ដមសេនីយ៍ឯក ខឹម សន នាយរងសេនាធិការចម្រុះ នាយកទីចាត់ការឃោសនាព័ត៌មាន អគ្គបញ្ជាការ តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម នាយឧត្តមសេនីយ៍ វង្ស ពិសេន  អគ្គមេបញ្ជាការនៃកងយោធពលខេមរភូមិន្ទ បានអញ្ជើញប្រទានភ្លើងបូជាសព ឧត្តមសេនីយ៍ទោ សុីន ស័ក្ដ អតីតស្នងការរង ស្នងការដ្ឋានកសាងគ្រប់គ្រងកម្លាំង-ឃោសនាព័ត៌មាន បញ្ជាការដ្ឋានវិស្វកម្ម អគ្គបញ្ជាការ ដែលបានទទួលមរណភាពនៅថ្ងៃអង្គារ ៩រោច ខែមិគសិរ ឆ្នៃរោង ឆស័ក ព.ស ២៥៦៨ ត្រូវនឹងថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០២៤ វេលាម៉ោង ២២:២៥នាទី ក្នុងជន្មាយុ ៦៦ឆ្នាំ ដោយរោគគាពាធ។ 

ពិធីប្រទានភ្លើងនេះ បានប្រព្រឹត្តទៅនៅ វត្តពោធិសត្ថារាម ហៅ (វត្តពោធិចិនតុង) នារសៀលថ្ងៃទី២៧ ខែធ្នូ ២០២៤។

ក្នុងឱកាសនោះ ឧត្ដមសេនីយ៍ឯក  ខឹម សន ក្នុងនាមគណៈប្រតិភូអគ្គបញ្ជាការដ្ឋាន បានសម្តែងនូវសេចក្តីទុក្ខក្រៀមក្រំ

និងបានចាត់ទុកការបាត់បង់ ឧត្តមសេនីយ៍ទោ សុីន ស័ក្ដ ជាការបាត់បង់ស្វាមី ឪពុក ឪពុកក្មេក ជីតា ដែលប្រកបដោយព្រហ្មវិហារធម៌ ចំពោះក្រុមគ្រួសារ ជាពិសេសគឺជាការបាត់បង់នូវយោធិនមួយរូបពោរពេញដោយឆន្ទៈ មនសិការក្នុងបុព្វហេតុការពារបូរណភាពទឹកដី ថែរក្សាសន្តិភាព ស្ថិរភាពសង្គម និងការបម្រើជាតិ សាសនា ព្រះមហាក្សត្រ នៅគ្រប់កាលៈទេសៈ។

ឧត្ដមសេនីយ៍ឯក ខឹម សន បានបួងសួងដល់គុណបុណ្យព្រះរតនត្រ័យ ឧទ្ទិសមហាកុសលដល់ដួងវិញ្ញាណក្ខន្ធសព ឧត្តមសេនីយ៍ទោ សុីន ស័ក្ដ សូមបានទៅកាន់ឋានសុគតិភពកុំបីឃ្លៀងឃ្លាតឡើយ៕