អគ្គបញ្ជាការដ្ឋាននៃកងយោធពលខេមរភូមិន្ទ

អគ្គបញ្ជាការដ្ឋាន ប្រជុំផ្សព្វផ្សាយរបាយការណ៍បូកសរុបលទ្ធផលការងារ ឆ្នាំ២០២៤ និងទិសដៅអនុវត្តបន្តការងារ ឆ្នាំ២០២៥

(ភ្នំពេញ)៖ ឯកឧត្តម នាយឧត្តមសេនីយ៍ វង្ស ពិសេន អគ្គមេបញ្ជាការ នៃកងយោធពលខេមរភូមិន្ទ នៅព្រឹកថ្ងៃទី០២ ខែមករា ឆ្នាំ២០២៥ បានអញ្ជើញជាអធិបតីក្នុងពិធីផ្សព្វផ្សាយរបាយការណ៍បូកសរុបលទ្ធផលការងារឆ្នាំ២០២៤ និងទិសដៅអនុវត្តបន្តការងារឆ្នាំ២០២៥។

កិច្ចប្រជុំនេះធ្វើឡើងនៅបញ្ជាការដ្ឋានកងទ័ពជើងគោក ដោយមានការចូលរួមពីថ្នាក់ដឹកនាំ អគ្គមេបញ្ជាការរង មេបញ្ជាការ មេបញ្ជាការរង បណ្តាប្រភេទទ័ព និងបណ្តាកងឯកភាពទ័ពជំនាញ ចំណុះអគ្គបញ្ជាការដ្ឋានជាច្រើនរូបទៀត៕