អគ្គបញ្ជាការដ្ឋាននៃកងយោធពលខេមរភូមិន្ទ

ឧត្តមសេនីយ៍ឯក ខឹម សន អញ្ជើញចុះផ្សព្វផ្សាយអប់រំចិត្តសាស្ត្រ និងសភាពការណ៍ថ្មីៗដល់សិក្ខាកាមវគ្គវិក្រិត្យការ និង វគ្គបញ្ជាការសេនាធិការ ជំនាន់ទី២៣

(កំពង់ស្ពឺ)៖ ឯកឧត្តម ឧត្តមសេនីយ៍ឯក ខឹម សន នាយរងសេនាធិការចម្រុះ នាយកទីចាត់ការឃោសនាព័ត៌មាន អគ្គបញ្ជាការ នាព្រឹក ៧ ខែកុម្ភៈ ឆ្នាំ ២០២៥ បានអញ្ជើញចុះផ្សព្វផ្សាយអប់រំចិត្តសាស្ត្រ កម្មវិធីនយោបាយរបស់រាជរដ្ឋាភិបាល និងសមិទ្ធិផលនានារបស់រាជរដ្ឋាភិបាល ព្រមទាំងសភាពការណ៍ថ្មីៗ ជាតិ-អន្តរជាតិ ដល់សិក្ខាកាម វគ្គវិក្រិត្យការ និងវគ្គបញ្ជាការសេនាធិការ ជំនាន់ទី២៣ នៅវិទ្យាស្ថានបញ្ជាការសេនាធិការ ដែលមានទីតាំងស្ថិតនៅភូមិពោធិ៍ ឃុំដំណាក់រាំង ស្រុកសាមគ្គីមុនីជ័យ ខេត្តកំពង់ស្ពឺ៕