អគ្គបញ្ជាការដ្ឋាននៃកងយោធពលខេមរភូមិន្ទ

ឯកឧត្តម សាយ សំអាល់ អញ្ជើញជួបពិភាក្សាជាមួយ ឯកឧត្តម វង្ស ពិសេន ពាក់ព័ន្ធការចុះបញ្ជីអចលនទ្រព្យនិងការគិតគូរជីវភាពរបស់កងយោធពលខេមរភូមិន្ទ

(ភ្នំពេញ)៖ ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងរៀបចំដែនដីនគរូបនីយកម្ម និងសំណង់ បានអញ្ជើញជួបពិភាក្សាជាមួយ ឯកឧត្តម នាយឧត្តមសេនីយ៍ វង្ស ពិសេន អគ្គមេបញ្ជាការនៃកងយោធពលខេមរភូមិន្ទ ពាក់ព័ន្ធការជំរុញក្នុងការចុះបញ្ជីអចលនទ្រព្យរបស់កងយោធពលខេមរភូមិន្ទ និងការយកចិត្តទុកដាក់គិតគូរដល់ជីវភាព ការហូបចុករបស់កងយោធពលខេមរភូមិន្ទ។ 

កិច្ចពិភាក្សាបានប្រព្រឹត្តទៅនាព្រឹកថ្ងៃទី១២ ខែមីនា ឆ្នាំ២០២៥ នៅបន្ទប់ប្រជុំអគ្គបញ្ជាការដ្ឋាន នៃកងយោធពលខេមរភូមិន្ទ ដោយមានការអញ្ជើញចូលរួមពីមន្ត្រីពាក់ព័ន្ធច្រើនរូបទៀត៕