(ភ្នំពេញ)៖ ឯកឧត្តម ឧត្ដមសេនីយ៍ឯក ហួត ឈាងអន នាយរងសេនាធិការចម្រុះ នាយកទីចាត់ការចលនូប្បត្ថម្ភ អគ្គបញ្ជាការដ្ឋាន នៅរសៀលថ្ងៃទី២៧ ខែមីនា ឆ្នាំ២០២៥ បានអញ្ជើញជាអធិបតីដឹកនាំកិច្ចប្រជុំផ្សព្វផ្សាយលទ្ធផលការងារប្រចាំត្រីមាសទី១ និងដាក់ទិសដៅអនុវត្តការងារបន្តប្រចាំឆមាសទី១ ឆ្នាំ២០២៥ របស់ទីចាត់ការចលនូប្បត្ថម្ភ អគ្គបញ្ជាការដ្ឋាន។
ក្នុងកិច្ចប្រជុំនេះ ឯកឧត្ដម ឧត្ដមសេនីយ៍ឯក ហួត ឈាងអន ក៏បានថ្លែងកោតសរសើរចំពោះការអនុវត្តតួនាទីភារកិច្ចលើការងារភស្ដុភាររបស់ថ្នាក់ដឹកនាំទីចាត់ការ និងយោធិនទាំងអស់ចំណុះទីចាត់ការ។ ជាមួយនោះ ឯកឧត្ដម បានក្រើនរំលឹកដល់នាយទាហាន នាយទាហានរងទាំងអស់ ត្រូវខិតខំបំពេញភារកិច្ចដែលបានប្រគល់ឲ្យ ព្រមទាំងគោរពវិន័យឲ្យបានមុឺងម៉ាត់។
ចំពោះសាលាបើកបរឈើកាច់ ត្រូវយកចិត្តទុកដាក់ចំពោះសិក្ខាកាមគ្រប់ជំនាញទាំងការស្នាក់នៅស្អាត អនាម័យលើការហូបចុក រក្សាការពង្រឹងវិន័យ និងគុណភាពហ្វឹកហ្វឺន៕