(កំពង់ឆ្នាំង)៖ ឆ្លៀតពីការធ្វើសមយុទ្ធ«នាគមាសឆ្នាំ២០២៥» កងយោធពលខេមរភូមិន្ទ និងកងទ័ពរំដោះប្រជាជនចិន បានរៀបចំការលេងកីឡាបាល់ទាត់ជាមួយគ្នា ដើម្បីរឹតចំណងមិត្តភាព សាមគ្គីភាព រវាងកងទ័ពទាំងពីរឲ្យកាន់តែស្និទ្ធស្នាលជាមួយគ្នា។
ក្រៅពីការប្រកួតកីឡាដែលបានធ្វើឡើងនៅមជ្ឈមណ្ឌលបណ្ដុះបណ្ដាលកងរាជអាវុធហត្ថ ភ្នំជុំសែនរីករាយ ស្ថិតនៅស្រុកសាមគ្គីមានជ័យ ខេត្តកំពង់ឆ្នាំង នៅវេលាយប់ថ្ងៃទី២១ ឧសភា ឆ្នាំ២០២៥ ក៏នឹងមានការសម្ដែងសិល្បៈចម្រុះរួមគ្នាផងដែរ ក្នុងបរិយាកាសសប្បាយរីករាយ និងភាតរភាព៕