(ភ្នំពេញ)៖ ឧត្តមសេនីយ៍ឯក ខឹម សន នាយរងសេនាធិការចម្រុះ នាយកទីចាត់ការឃោសនាព័ត៌មាន អគ្គបញ្ជាការ បានអញ្ជើញផ្សព្វផ្សាយអប់រំចិត្តសាស្រ្ដ សភាពការណ៍ថ្មីៗ ជាតិ អន្ដរជាតិ និងខួប២៧ឆ្នាំនៃការអនុវត្តនយោបាយ ឈ្នះ ឈ្នះ និងសមិទ្ធផលនានារបស់រាជរដ្ឋាភិបាល” ដល់នាយទាហាន នាយទាហានរង ទាំងអស់ចំណុះទីចាត់ការឃោសនាព័ត៌មាន អគ្គបញ្ជាការ។
ពិធីផ្សព្វផ្សាយនេះ បានប្រព្រឹត្តទៅនាព្រឹកថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០២៥ នៅសាលប្រជុំអគ្គបញ្ជាការដ្ឋាននៃកងយោធពលខេមរភូមិន្ទ៕