(ភ្នំពេញ)៖ ឯកឧត្តម ឧត្តមសេនីយ៍ឯក ខឹម សន នាយរងសេនាធិការចម្រុះនាយកទីចាត់ការឃោសនាព័ត៌មាន អគ្គបញ្ជាការ បានអញ្ជើញចុះផ្សព្វផ្សាយសភាពការណ៍ថ្មីៗជាតិ-អន្តរជាតិ, ពិធីរំលឹកខួបលើកទី៤៨ ទិវានៃការចងចាំដំណើរឆ្ពោះទៅការផ្តួលរំលំរបបប្រល័យពូជសាសន៍ ប៉ុល ពត (២០ មិថុនា ១៩៧៧ – ២០ មិថុនា ២០២៥), ខួប២៧ឆ្នាំនៃការអនុវត្តនយោបាយឈ្នះឈ្នះ ព្រមទាំងសមិទ្ធផលនានារបស់រាជរដ្ឋាភិបាល និងព្រឹត្តិការណ៍ នៅមុំបីថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២៥ ស្ដីពីវីរភាពរបស់កងយោធពលខេមរភូមិន្ទ ដល់នាយទាហាន នាយទាហានរង ទីចាត់ការហ្វឹកហ្វឺន អគ្គបញ្ជាការ។
ពិធីផ្សព្វផ្សាយនេះ បានប្រព្រឹត្តទៅរសៀលថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៥ នៅសាលប្រជុំរអគ្គបញ្ជាការដ្ឋាន នៃកងយោធពលខេមរភូមិន្ទ៕