អគ្គបញ្ជាការដ្ឋាននៃកងយោធពលខេមរភូមិន្ទ

ឯកឧត្ដម នាយឧត្ដមសេនីយ៍ វង្ស ពិសេន ផ្ញើសារលិខិតគោរពជូនពរ សម្តេចវិបុលសេនាភក្តី សាយ ឈុំ ក្នុងឱកាសចម្រើនជន្មាយុ

(ភ្នំពេញ)៖ ឯកឧត្ដម នាយឧត្ដមសេនីយ៍ វង្ស ពិសេន អគ្គមេបញ្ជាការ កងយោធពលខេមរភូមិន្ទ ព្រមទាំងថ្នាក់ដឹកនាំ នាយទាហាន នាយទាហានរង និងពលទាហានទាំងអស់នៃកងយោធពលខេមរភូមិន្ទ បានផ្ញើសារលិខិតជូនពរ សម្តេចវិបុលសេនាភក្តី សាយ ឈុំ ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា នាឱកាសដ៏អភិមង្គលប្រកបដោយសេចក្តីសោមនស្ស នៃខួបចម្រើនជន្មាយុរបស់សម្ដេច នៅថ្ងៃទី៥ ខែកុម្ភៈ ឆ្នាំ២០២៦។

នាទិវាដ៏មហាមង្គលសួស្តីប្រពៃថ្លៃថ្នានេះ យើងខ្ញុំទាំងអស់គ្នា សូមគោរពសម្តែងនូវកតញ្ញូកតវេទិតាធម៌យ៉ាងស្មោះស្ម័គ្របំផុតចំពោះគុណូបការៈ និងស្នាដៃជាច្រើនសម្រេចបានពីបញ្ញាញាណដ៏ឈ្លាសវៃប្រកបដោយគំរូវីរភាពដ៏ថ្លៃថ្លារបស់សម្តេចដែលជាវីរកុលបុត្រខ្មែរស្នេហាជាតិមួយរូប ដែលបានធ្វើពលិកម្មដ៏ធំធេងក្នុងបុព្វហេតុរំដោះជាតិ ការពារ កសាង អភិវឌ្ឍជាតិ ពង្រឹងនីតិរដ្ឋ នាំមកនូវសុខសន្តិភាព វឌ្ឍនភាព វិបុលភាព និងភាពសម្បូររុងរឿងជូនជាតិ មាតុភូមិនៃយើង។

ជាថ្មីម្តងទៀត យើងខ្ញុំទាំងអស់គ្នា សូមគោរពប្រសិទ្ធពរជ័យសិរីមង្គល វិបុលសុខបវរមហាប្រសើរ ជូនសម្តេចវិបុលសេនាភក្តី និងលោកជំទាវ ព្រមទាំងបុត្រាបុត្រី ចៅប្រុសចៅស្រី សូមប្រកបដោយពរទាំងឡាយ ប្រាំប្រការគឺ អាយុ វណ្ណៈ សុខៈ ពលៈ និងបដិភាណៈ កុំបីឃ្លៀងឃ្លាតឡើយ៕