អគ្គបញ្ជាការដ្ឋាននៃកងយោធពលខេមរភូមិន្ទ

ឯកឧត្ដម នាយឧត្តមសេនីយ៍ សឹង សំណាង អញ្ជើញជាអធិបតីក្នុងពិធីបូកសរុបលទ្ធផលការងារឆ្នាំ២០២៥របស់បញ្ជាការដ្ឋានការពារអាកាស

ព្រឹកថ្ងៃទី១២ ខែមីនា ឆ្នាំ២០២៦ ឯកឧត្ដម នាយឧត្តមសេនីយ៍ សឹង សំណាង អគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងទ័ពជើងអាកាស តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្ដម នាយឧត្ដមសេនីយ៍ វង្ស ពិសេន អគ្គមេបញ្ជាការនៃកងយោធពលខេមរភូមិន្ទ អញ្ជើញជាអធិបតីក្នុងពិធីបូកសរុបលទ្ធផលការងារជំនាញការពារអាកាសឆ្នាំ២០២៥ និងទិសដៅអនុវត្តការឆ្នាំ២០២៦ នៅញ្ជាការដ្ឋានការពារអាកាស អគ្គបញ្ជាការ។