អគ្គបញ្ជាការដ្ឋាននៃកងយោធពលខេមរភូមិន្ទ

ឧត្តមសេនីយ៍ឯក ខឹម សន ចុះផ្សព្វផ្សាយសភាពការណ៍ជាតិ និងអន្តរជាតិថ្មីៗជូនយោធិនបញ្ជាការដ្ឋានជាតិកម្លាំងពិសេសប្រឆាំងភេរវកម្ម

(ភ្នំពេញ)៖ នាព្រឹកថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២៦ ឧត្តមសេនីយ៍ឯក ខឹម សន នាយកទីចាត់ការឃោសនា-ព័ត៌មាន អគ្គបញ្ជាការដ្ឋាន បានអញ្ជើញធ្វើការផ្សព្វផ្សាយអំពីសភាពការណ៍ជាតិ និងអន្តរជាតិថ្មីៗ ជូនដល់នាយទាហាន នាយទាហានរង បញ្ជាការដ្ឋានជាតិកម្លាំងពិសេសប្រឆាំងភេរវកម្ម ដើម្បីបង្កើនការយល់ដឹង និងធ្វើបច្ចុប្បន្នភាពព័ត៌មានសំខាន់ៗដែលកំពុងកើតមាននៅក្នុងប្រទេស និងលើឆាកអន្តរជាតិ។