(ព្រៃវែង)៖ នៅថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០២៦ ឯកឧត្តម វង្ស ពិសេន សមាជិកអចិន្ត្រៃយ៍គណបក្សប្រជាជនកម្ពុជា និងជាប្រធានក្រុមការងារគណបក្សប្រជាជនកម្ពុជា ចុះមូលដ្ឋានស្រុកពារាំង ខេត្តព្រៃវែង បានអញ្ជើញជួបសំណេះសំណាលជាមួយគ្រួសារអតីតយុទ្ធជន និវត្តជន ពលី និងពិការ មកពីឃុំរកា ស្រុកពារាំង ខេត្តព្រៃវែង ស្របពេលប្រារព្ធខួបលើកទី៧៥ ថ្ងៃបង្កើតគណបក្សប្រជាជនកម្ពុជា។
មានមតិសំណេះសំណាលនាឱកាសនោះ ឯកឧត្តម វង្ស ពិសេន បានសម្តែងនូវការគោរពដឹងគុណយ៉ាងជ្រាលជ្រៅបំផុត ចំពោះពលីកម្មរបស់បងប្អូនអតីតយុទ្ធជន ដែលបានបូជាទាំងកម្លាំងកាយ កម្លាំងចិត្ត ដើម្បីបុព្វហេតុការពារជាតិមាតុភូមិ និងការស្វែងរកសន្តិភាពជូនប្រជាជន។
ឯកឧត្តម វង្ស ពិសេន បានគូសបញ្ជាក់ថា មានតែគណបក្សប្រជាជនកម្ពុជា ដែលជាគណបក្សដ៏រឹងមាំក្នុងការដឹកនាំប្រទេស ដោយសារគណបក្សបានកសាងសមិទ្ធផលជាប្រវត្តិសាស្ត្រជាច្រើនសម្រាប់ជាតិ ហើយគណបក្សប្រជាជនក៏សំបូរទៅដោយធនធានមនុស្ស។
ឯកឧត្តម បានអំពាវនាវឱ្យប្រជាពលរដ្ឋបន្តជឿជាក់លើការដឹកនាំរបស់គណបក្សប្រជាជន ខណៈការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់ អាណត្តិទី៦ នឹងប្រព្រឹត្តទៅនាពេលខាងមុខ ព្រមទាំងជំរុញដល់គ្រួសារអតីតយុទ្ធជន និវត្តជន ពលី និងពិការ ខិតខំពង្រីកសមាជិកគណបក្សនៅតាមមូលដ្ឋានផងដែរ៕
