អគ្គបញ្ជាការដ្ឋាននៃកងយោធពលខេមរភូមិន្ទ

ឧត្តមសេនីយ៍ឯក ខឹម សន ចុះផ្សព្វផ្សាយសភាពការណ៍ជាតិ និងអន្តរជាតិថ្មីៗជូនយោធិនវិទ្យាស្ថានបញ្ជាការសេនាធិការ និងសាលានាយទាហានសកម្ម

(កំពង់ស្ពឺ) ព្រឹកថ្ងៃទី៦ ខែកក្តដា ឆ្នាំ២០២៦ ឧត្តមសេនីយ៍ឯក ខឹម សន នាយរងសេនាធិការចម្រុះ នាយកទីចាត់ការឃោសនា-ព័ត៌មាន អគ្គបញ្ជាការដ្ឋាន បានអញ្ជើញធ្វើការផ្សព្វផ្សាយអំពីសភាពការណ៍ជាតិ និងអន្តរជាតិថ្មីៗ ជូនដល់នាយទាហាន នាយទាហានរងពលទាហាន  វិទ្យាស្ថានបញ្ជាការសេនាធិការ និងសាលានាយទាហានសកម្ម  អគ្គបញ្ជាការដ្ឋាន។ 

ពិធីផ្សព្វផ្សាយនេះ ធ្វើឡើងក្នុងគោលបំណងបង្កើនការយល់ដឹង ក៏ដូចជាធ្វើបច្ចុប្បន្នភាពព័ត៌មានសំខាន់ៗ ដែលកំពុងកើតមានឡើងនៅលើឆាកជាតិ និងអន្តរជាតិ ជូនដល់យោធិនដើម្បីជាទុនក្នុងការក្តាប់ជាប់សភាពការណ៍វិវត្តថ្មីៗ។