អគ្គបញ្ជាការដ្ឋាននៃកងយោធពលខេមរភូមិន្ទ

ឧត្តមសេនីយ៍ឯក ខឹម សន ចុះផ្សព្វផ្សាយសភាពការណ៍ជាតិ និងអន្តរជាតិថ្មីៗ ជូនដល់យោធិនទីចាត់ការអភិវឌ្ឍន៍ អគ្គបញ្ជាការ

(កំពង់ស្ពឺ)៖ នៅព្រឹកថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០២៦ ឧត្តមសេនីយ៍ឯក ខឹម សន នាយកទីចាត់ការឃោសនា-ព័ត៌មាន អគ្គបញ្ជាការដ្ឋាន បានអញ្ជើញជាអធិបតីក្នុងពិធីផ្សព្វផ្សាយអំពីសភាពការណ៍ជាតិ និងអន្តរជាតិថ្មីៗ ជូនដល់នាយទាហាន នាយទាហានរង និងពលទាហាននៃទីចាត់ការអភិវឌ្ឍន៍ នៅមជ្ឈមណ្ឌលអភិវឌ្ឍន៍ កងយោធពលខេមរភូមិន្ទ។ 

ពិធីផ្សព្វផ្សាយនេះ ធ្វើឡើងក្នុងគោលបំណងបង្កើនការយល់ដឹង ក៏ដូចជាធ្វើបច្ចុប្បន្នភាពព័ត៌មានសំខាន់ៗ ដែលកំពុងកើតមានឡើងនៅលើឆាកជាតិ និងអន្តរជាតិ ជូនដល់កងកម្លាំងដើម្បីជាទុនក្នុងការក្តាប់ជាប់សភាពការណ៍វិវត្តថ្មីៗ។