(ភ្នំពេញ)៖ នាព្រឹកថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០២៦ ឧត្តមសេនីយ៍ឯក ខឹម សន នាយរងសេនាធិការចម្រុះ នាយកទីចាត់ការឃោសនា-ព័ត៌មាន អគ្គបញ្ជាការដ្ឋាន បានអញ្ជើញជាអធិបតីក្នុងពិធីផ្សព្វផ្សាយអំពីសភាពការណ៍ជាតិ និងអន្តរជាតិថ្មីៗ ជូនដល់នាយទាហាន នាយទាហានរង និងពលទាហាន នៃបញ្ជាការដ្ឋានកងទ័ពជើងអាកាស។
ពិធីផ្សព្វផ្សាយនេះ ធ្វើឡើងក្នុងគោលបំណងពង្រឹង និងបង្កើនការយល់ដឹង ព្រមទាំងធ្វើបច្ចុប្បន្នភាពព័ត៌មានសំខាន់ៗដែលកំពុងកើតមានឡើងនៅលើឆាកជាតិ និងអន្តរជាតិ ជូនដល់យោធិន ដើម្បីឱ្យមានមូលដ្ឋានច្បាស់លាស់ក្នុងការក្តាប់សភាពការណ៍ និងអនុវត្តភារកិច្ចឱ្យកាន់តែមានប្រសិទ្ធភាព។
