អគ្គបញ្ជាការដ្ឋាននៃកងយោធពលខេមរភូមិន្ទ

ឯកឧត្តម វង្ស ពិសេន ដឹកនាំកិច្ចប្រជុំបូកសរុបការងារគណបក្សស្រុកពារាំង និងដាក់ទិសដៅអនុវត្តខែកញ្ញា ឆ្នាំ២០២៦

(ពារាំង)៖ នៅព្រឹកថ្ងៃទី៦ ខែកញ្ញា ឆ្នាំ២០២៦ ឯកឧត្តម វង្ស ពិសេន សមាជិកអចិន្ត្រៃយ៍គណៈកម្មាធិការកណ្ដាលគណបក្សប្រជាជនកម្ពុជា និងជាប្រធានក្រុមការងារចុះមូលដ្ឋានស្រុកពារាំង បានអញ្ជើញជាអធិបតីក្នុងកិច្ចប្រជុំបូកសរុបសកម្មភាពការងារគណៈកម្មាធិការគណបក្សស្រុកពារាំង ប្រចាំខែសីហា និងលើកទិសដៅអនុវត្តការងារសម្រាប់ខែកញ្ញា ឆ្នាំ២០២៦។

បន្ទាប់ពីស្ដាប់របាយការណ៍របស់ប្រធានគណៈកម្មាធិការគណបក្សស្រុកពារាំង ឯកឧត្តម វង្ស ពិសេន បានវាយតម្លៃខ្ពស់ចំពោះការខិតខំប្រឹងប្រែងរបស់មន្ត្រីគណបក្សក្នុងការចុះជាប់មូលដ្ឋាន អប់រំ និងផ្សព្វផ្សាយពីសមិទ្ធផលរបស់គណបក្ស និងរាជរដ្ឋាភិបាល ព្រមទាំងការរៀបចំវេទិកាសាធារណៈ ដើម្បីដោះស្រាយបញ្ហាប្រឈម និងសំណូមពររបស់ប្រជាពលរដ្ឋបានទាន់ពេលវេលា។

ក្នុងឱកាសនោះ ឯកឧត្តម ប្រធានក្រុមការងារ ក៏បានណែនាំឱ្យមន្ត្រីគណបក្សគ្រប់ឃុំ-ភូមិ បន្តធ្វើបច្ចុប្បន្នភាពស្ថានភាពប្រជាពលរដ្ឋ និងកម្លាំងនយោបាយ តាមរយៈសៀវភៅគ្រប់គ្រង ដើម្បីពង្រឹងការកសាង និងពង្រីកសមាជិកបក្សថ្មីផងដែរ៕