អគ្គបញ្ជាការដ្ឋាននៃកងយោធពលខេមរភូមិន្ទ

ឧត្តមសេនីយ៍ឯក ង៉ែត ចាន់ថុន សូមអបអរសាទរ និងគោរពជូនពរ ឯកឧត្តម ឧត្តមសេនីយ៍ឯក ម៉ៅ សុផាន់ ដែលត្រូវបានតែងតាំងជា អគ្គមេបញ្ជាការរង និងជាមេបញ្ជាការកងទ័ពជើងគោក

(ភ្នំពេញ)៖ ឧត្តមសេនីយ៍ឯក ង៉ែត ចាន់ថុន នាយរងសេនាធិការចម្រុះ ទទួលទិសយោធភូមិភាគទី៤, ទី៥ និងភរិយា សូមចូលរួមអបអរសាទរយ៉ាងស្មោះអស់ពីដួងចិត្តជូន ឯកឧត្តម ឧត្តមសេនីយ៍ឯក ម៉ៅ សុផាន់ ដែលត្រូវបានព្រះមហាក្សត្រតែងតាំងជា អគ្គមេបញ្ជាការរងកងយោធពលខេមរភូមិន្ទ និងជា មេបញ្ជាការ បញ្ជាការដ្ឋានកងទ័ពជើងគោក។

ជាថ្មីម្តងទៀត យើងខ្ញុំទាំងអស់គ្នាសូមលើកហត្ថបួងសួង វត្ថុស័ក្ដិសិទ្ធិទាំងឡាយ សូមជួយអភិបាលគ្រងរក្សា ប្រោះព្រំ ប្រសិទ្ធពរ បវរមហាប្រសើរ ជូនឯកឧត្តម ឧត្តមសេនីយ៍ឯក ម៉ៅ សុផាន់ និងលោកជំទាវ ព្រមទាំងគ្រួសារជាទីស្រឡាញ់ សូមបានប្រកបនូវព្រះពុទ្ធពរទាំងបួនប្រការគឺ អាយុ វណ្ណៈ សុខៈ ពលៈ ជានិច្ចនិរន្តរ៍៕