អគ្គបញ្ជាការដ្ឋាននៃកងយោធពលខេមរភូមិន្ទ

ឧត្ដមសេនីយ៍ឯក ហួត ឈាងអន ជួបសំណេះសំណាលជាមួយនិវត្តន៍ជន អតីតយោធិនបម្រើការងារនៅទីចាត់ការចលនូប្បត្ថម្ភ

(ភ្នំពេញ)៖ នៅរសៀលថ្ងៃទី៦ ខែតុលា ឆ្នាំ២០២៣ ឯកឧត្ដម ឧត្ដមសេនីយ៍ឯក ហួត ឈាងអន នាយរងសេនាធិការចម្រុះ នាយកទីចាត់ការចលនូប្បត្ថម្ភ អគ្គបញ្ជាការ បានជួបសំណេះសំណាលជាមួយនិវត្តន៍ជន ចំនួន២១នាក់ ជាអតីតយោធិនបម្រើការងារនៅទីចាត់ការចលនូប្បត្ថម្ភ និងបានប្រារព្ធពីធីសូត្រមន្តជូននាយទាហាន នាយទាហានរង និងពលទាហានទាំងអស់ចំណុះទីចាត់ការចលនូប្បត្ថម្ភក្នុងឱកាសបុណ្យភ្ជុំបិណ្ឌ។

ក្នុងពិធីជួបសំណេះសំណាលនេះ ឯកឧត្ដម នាយកទីចាត់ការបានជូនជាថវិកា ជូនដល់និវត្តន៍ជនទាំង២១នាក់ ក្នុង០១នាក់ ថវិកាចំនួន ២០ម៉ឺនរៀល សរុបថវិកាចំនួន បួនលានពីរសែនរៀល៕