អគ្គបញ្ជាការដ្ឋាននៃកងយោធពលខេមរភូមិន្ទ

ឧត្ដមសេនីយ៍ឯក ខឹម សន ផ្សព្វផ្សាយយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១ និងកម្មវិធីនយោបាយរាជរដ្ឋាភិបាលនីតិកាលទី៧ នៃរដ្ឋសភា

(កំពង់ស្ពឺ) ឯកឧត្ដម ឧត្ដមសេនីយ៍ឯក ខឹម សន នាយរងសេនាធិការចម្រុះ នាយកទីចាត់ការឃោសនាព័ត៌មាន អគ្គបញ្ជាការដ្ឋាន អញ្ជើញជាអធិបតីក្នុងពិធីអប់រំផ្សព្វផ្សាយយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១ និងកម្មវិធីនយោបាយរាជរដ្ឋាភិបាលនីតិកាលទី៧ នៃរដ្ឋសភាសម្រាប់ការកសាងនិងការពារជាតិមាតុភូមិ ឆ្នាំ២០២៣-២០២៨ ជូននាយទាហាន យោធាចារ្យ នាយទាហានរង ពលទាហាននឹងនិស្សិតនាយទាហានសកម្ម នៅសាលាទាហានសកម្ម។

កម្មវិធីនេះបានប្រព្រឹត្តទៅ នារសៀលថ្ងៃទី១៩ខែតុលា ឆ្នាំ២០២៣ នៅសាលានាយទាហានសកម្ម៕