អគ្គបញ្ជាការដ្ឋាននៃកងយោធពលខេមរភូមិន្ទ

ឯកឧត្តម នាយឧត្តមសេនីយ៍ វង្ស ពិសេន ដឹកនាំគណៈប្រតិភូដាក់កម្រងផ្កាគោរពវិញ្ញាណក្ខន្ធសព ឯកឧត្តម ប្រាក់ វណ្ណឌី នាយករងខុទ្ទកាល័យសម្តេចមហាបវរធិបតី

(ភ្នំពេញ)៖ នៅថ្ងៃទី២៤ ខែតុលា ឆ្នាំ២០២៣ ឯកឧត្តម នាយឧត្តមសេនីយ៍ វង្ស ពិសេន អគ្គមេបញ្ជាការនៃកងយោធពលខេមរភូមិន្ទ បានដឹកនាំគណៈប្រតិភូអគ្គបញ្ជាការដ្ឋាន ដាក់កម្រងផ្កាគោរពវិញ្ញាណក្ខន្ធសព ឯកឧត្តម នាយឧត្តមសេនីយ៍ ប្រាក់ វណ្ណឌី នាយករងខុទ្ទកាល័យសម្តេចមហាបវរធិបតី ដែលបានទទួលមរណភាពកាលពីវេលាម៉ោង ១០៖១០នាទីព្រឹក ថ្ងៃទី២២ ខែតុលា ឆ្នាំ២០២៣ ក្នុងជន្មាយុ ៦៤ឆ្នាំ ដោយរោគាពាធ។

ក្នុងឱកាសដ៏ក្រៀមក្រំនោះ ឯកឧត្តមនាយឧត្ដមសេនីយ៍ វង្ស ពិសេន និងគណៈប្រតិភូ បានសំដែងនូវការចូលរួមរំលែកទុក្ខជាមួយភរិយា និងក្រុមគ្រួសារសព ឯកឧត្តម នាយឧត្តមសេនីយ៍ ប្រាក់ វណ្ណឌី ចំពោះការបាត់បង់ឧត្តមស្វាមី ឪពុក និងជីតាជាទីស្រឡាញ់នាពេលនេះ និងបានបួងសួងសូមឲ្យដួងវិញ្ញាណក្ខន្ធសព ឯកឧត្តមនាយឧត្តមសេនីយ៍ ប្រាក់ វណ្ណឌី ឆាប់បានយោនយកកំណើតកើតក្នុងសុគតិភព កុំបីឃ្លៀងឃ្លាតឡើយ៕