(ភ្នំពេញ)៖ ឯកឧត្តម នាយឧត្តមសេនីយ៍ ខ្វាន់ ស៊ាម អគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការ បញ្ជាការដ្ឋានវិស្វកម្ម ព្រមទាំងនាយទាហាន នាយទាហានរង និងពលទាហានទាំងអស់ បានផ្ញើសារគោរពជូនពរ សម្ដេចពិជ័យសេនា ទៀ បាញ់ ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា ក្នុងឱកាសដ៏មហាជ័យមង្គល ចម្រើនជន្មាយុគម្រប់ ៧៧ ឈានចូល ៧៨ឆ្នាំ ត្រូវនឹងថ្ងៃទី៥ ខែវិច្ឆិកា ឆ្នាំ២០២៣។
យើងខ្ញុំទាំងអស់គ្នា សូមសម្តែងមនោសញ្ចេតនាប្រកបដោយ កតញ្ញូកតវេទិតាធម៌យ៉ាងជ្រាលជ្រៅចំពោះ សម្តេចពិជ័យសេនា ដែលកន្លងទៅបានធ្វើពលិកម្មទាំងកម្លាំងកាយចិត្តនិងប្រាជ្ញាស្មារតី ក្នុងបុព្វហេតុការពារសន្តិភាព ឯករាជ្យ បូរណភាពទឹកដី អធិបតេយ្យជាតិ និង អភិវឌ្ឍប្រទេសជាតិ នាំមកនូវវឌ្ឍនភាព វិបុលភាព និងភាពសម្បូររុងរឿង ជូនជាតិមាតុភូមិនៃយើង។
ក្នុងឱកាសដ៏ប្រពៃនេះ យើងខ្ញុំទាំងអស់គ្នា សូមប្រសិទ្ធពរជ័យ សិរីមង្គល វិបុលសុខ បវរមហាប្រសើរជូនចំពោះ សម្តេចពិជ័យសេនា និងលោកជំទាវ ព្រមទាំងបុត្រា បុត្រី ចៅប្រុសចៅស្រី សូមប្រកបដោយពរទាំងឡាយប្រាំប្រការគឺ អាយុ វណ្ណៈ សុខៈ ពលៈ និងបដិភាណៈ កុំបីឃ្លៀងឃ្លាតឡើយ៕