អគ្គបញ្ជាការដ្ឋាននៃកងយោធពលខេមរភូមិន្ទ

គណៈប្រតិភូអគ្គបញ្ជាការ  អញ្ជើញដាក់កម្រងផ្កាគោរពវិញ្ញាណក្ខន្ធសព​ ឧត្ដមសេនីយ័ទោ ផន សុធាវី

(ភ្នំពេញ)៖ ឯកឧត្ដម ឧត្ដមសេនីយ៍ឯក ខឹម សន នាយរងសេនាធិការចម្រុះ នាយកទីចាត់ការឃោសនាព័ត៌មាន នៅព្រឹកថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០២៣នេះ បានដឹកនាំគណៈប្រតិភូអគ្គបញ្ជាការគោរពវិញ្ញាណក្ខន្ធ និងជាអធិបតីពិធីបំពាក់ឋានន្ដរសក្តិជាកិច្ចបច្ឆាមរណៈ និងប្រទានព្រះអគ្គីបូជាសព ឧត្ដមសេនីយ៍ទោ ផន សុធាវី នាយករងខុទ្ធកាល័យ អគ្គបញ្ជាការ។

ឧត្ដមសេនីយ៍ទោ ផន សុធាវី បានទទួលមរណភាព កាលពីថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០២៣ ក្នុងជន្មាយុ ៦៤ ឆ្នាំ៕